You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថក្នុងរយៈពេលពេញ១ឆ្នាំ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថក្នុងរយៈពេលពេញ១ឆ្នាំ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និង
លទ្ធផលការងារ កងរាជអាវុធហត្ថក្នុងរយៈពេលពេញ១ឆ្នាំ និងរៀបចំផែនការដាក់ចេញទិសដៅកិច្ចការងារបន្តឆ្នាំ២០១៦៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការគចល័ត មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានផ្សព្វផ្សាយនូវប្រសាសន៍ ដ៏មានតម្លៃទាំង២៤ចំណុច ក្នុងការដាក់ចេញទិសដៅការងារឆ្នាំ២០១៧ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់អង្គពិធីទាំងមូលផងដែរ។


(អត្ថបទ​ៈ ម៉ាន់ ដាវីត)