រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៩និង០០នាទី នៅផ្ទះលេខ៥ ផ្លូវ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងសំណេះសំណាលរំលែកទុក្ខជាមួយគ្រួសារនៃសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី លី គីមឈុន ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ថវិកាចំនួន១០.០០០.០០០រៀលជូនដល់គ្រួសារសពផងដែរ។ សូមជម្រាប់ជូនថា ឯកឧត្តម ឧត្តមសេនីយ៍ត្រី លី គីមឈុន បានទទួលមរណភាពនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង០០និង០៥នាទី ដោយរោគាពាធ។ សពនឹងដង្ហែចេញពីលំនៅឋានទៅកាន់វត្តអង្គត្រគៀត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៨និង៣០នាទី។

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងសំណេះសំណាលរំលែកទុក្ខជាមួយគ្រួសារនៃសព
You Might Also Like

ឧត្តមសេនីយ៍ទោ តាត ចន្ថា បានបើកចែកអាវភ្លៀងជូនដល់នាយទាហាន នាយទាហានរងវិទ្យាស្ថាន

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារមន្ត្រីអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កែវ សុផល សំណេះសំណាលជាមួយយោធិនកងរាជអាវុធហត្ថសោធននិវត្តន៍

ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!

ឧត្តមសេនីយ៍ត្រី កង សៅគុណ ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
