You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំរៀបចំផែនការ ដាក់ចេញទិសដៅកិច្ចការងារបន្តឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំរៀបចំផែនការ ដាក់ចេញទិសដៅកិច្ចការងារបន្តឆ្នាំ២០១៧

សៀមរាបៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំរៀបចំផែនការ ដាក់ចេញទិសដៅកិច្ចការងារបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជា នាយសេនាធិការ
កងរាជអាវុធហត្ថខេត្តសៀមរាប តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការគចល័ត មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។


(អត្ថបទៈ ម៉ាន់ ដាវីត)