You are currently viewing នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល បានធ្វើតេស្ត រកសារធាតុញៀន ដល់នាយ នាយរង និងពលអាវុធហត្ថ ចំណុះមូលដ្ឋាន

នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល បានធ្វើតេស្ត រកសារធាតុញៀន ដល់នាយ នាយរង និងពលអាវុធហត្ថ ចំណុះមូលដ្ឋាន

បាត់ដំបងៈ យោងតាមបទបញ្ជា និងតាមការណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់ និងត្រួតពិនិត្យ ទៅលើអាវុធហត្ថគ្រប់រូបណា ដែលជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន និងមិនត្រូវលើកលែងជាដាច់ខាត
ជាក់ស្តែងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល បានធ្វើតេស្ត រកសារធាតុញៀន ដល់នាយ នាយរង និងពលអាវុធហត្ថ ចំណុះមូលដ្ឋាន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។
ជាលទ្ធផលបញ្ជាក់អោយឃើញថា គ្មានអាវុធហត្ថរូបណា ដែលជាប់ពាក់ព័ន្ធជាមួយសារធាតុញៀនឡើយ។


(អត្ថបទៈ ម៉ាន់ ដាវីត)