បាត់ដំបងៈ ដេីម្បីចូលរួមក្នុងយុទ្ទនាការប្រយុទ្ទប្រឆាំងគ្រឿងញៀនទូទាំងប្រទេស របស់រាជរដ្នាភិបាលកម្ពជា ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការក្តៅ ដល់ មេបញ្ជការក្រុង ស្រុក ចំណុះបញ្ជាការដ្ឋាន អោយខិតខំបន្ដលេីការទប់ស្កាត់ និងបង្ក្រាបការចរាចរណ៍ សារធាតុញៀន ទោះក្នុងរយះពេលកន្លងមក គ្រប់បណ្ដាលស្រុក ក្រុង បានធ្វេីការបង្ក្រាបបាន អ្នកជាប់ពាក់ព័ន្ធជាមួយសារធាតុញៀនច្រើនយ៉ាងណាក៏ដោយ
។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញចូលរួមផ្សព្វផ្សាយស្ដីពីផលប៉ះពាល់ នៃការប្រេីប្រាស់គ្រឿងញៀន ដល់ក្រុមនិស្សិតសាលាសកលវិឡាល័យបៀលប្រាយ ដែលមានក្រុមនិស្សិតប្រមាណ២០០នាក់ ដែលបានចូលរួម។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ថា ប្អូនៗជានិស្សិត ជាទំពាងស្នងឬស្សីជានាក់បន្ដវេនបំរេីសង្គមជាតិបំរេីប្រជាពលរដ្ន គួរគប្បីត្រូវជៀសអោយឆ្ងាយពីការប្រេីប្រាស់គ្រឿងញៀន ពីព្រោះគ្រឿងញៀន អាចបំផ្លាញអនាគតរបស់អ្នក បំផ្លាញសង្គមគ្រួសាររបស់អ្នក និងសង្គមជាតិ។ល។
(អត្ថបទ ម៉ាន់ ដាវីត)