You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ»

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ»

ភ្នំពេញ៖ ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដមដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ – IOC President’s Trophy » ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ខ្ញុំបាទ នាយឧត្តមសេនីយ៍ សៅ សុខា និងភរិយា ព្រមទាំង នាយ នាយរង ពលអាវុធហត្ថទាំងអស់ សូមគោរពជូនពរ និងអបរអរសាទរ​យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ការផ្តល់ពានរង្វាន់នេះ ពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាំឲ្យប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច វិស័យអប់រំ និងវឌ្ឍនភាពនៃវិស័យកីឡា ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជា ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ សម្បូរសប្បាយជានិច្ចនិរន្តរ៍៕

សូមគោរពជូនពរ និងអបរអរសាទរពី ខ្ញុំបាទ នាយឧត្តមសេនីយ៍ សៅ សុខា និងភរិយា ព្រមទាំង នាយ នាយរង ពលអាវុធហត្ថទាំងអស់!

(អត្ថបទៈ ឧ.អេង ហីុ)