កំពតៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ ដាក់ចេញទិសដៅកិច្ចការងារបន្តឆ្នាំ២០១៧ និងប្រកាសមុខងារ បំពាក់ឋានន្តរសក្តិ ជូននាយទាហាន កងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាព ឯកឩត្ដម ចាន់ ចេស្ដារ
អភិបាល នៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការគចល័ត មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)