You are currently viewing កងរាជ​អាវុធហត្ថខេត្តកំពត​ចុះបង្ក្រាបករណីឆក់ខ្សែករ​ដោយឃាត់ខ្លួនបានជនសង្ស័យ​ម្នាក់​

កងរាជ​អាវុធហត្ថខេត្តកំពត​ចុះបង្ក្រាបករណីឆក់ខ្សែករ​ដោយឃាត់ខ្លួនបានជនសង្ស័យ​ម្នាក់​

កំពត៖នៅវេលាម៉ោង ១៨ និង ៥៥ នាទី​ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥ កម្លាំង​មន្ទីរស្រាវជ្រាវ អហ ខេត្តបានចុះបង្ក្រាបករណីឆក់ខ្សែករនៅភូមិកំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ​ ក្រុងកំពត ខេត្តកំពត ដោយ​ធ្វើការឃាត់ខ្លួន​ជនសង្ស័យបាន ០១ នាក់ ។​ជនសង្ស័យដែល​កម្លាំង​មន្ទីរស្រាវជ្រាវ អហ ខេត្ត​​ធ្វើការ​ឃាត់ខ្លួននោះមានឈ្មោះ ដា នីត ភេទប្រុស​ អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុង​ កំពត​មុខ​របរជា​អ្នករត់ម៉ូតូឌុប។​
ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចប្រមូលបានវត្ថុតាង រួមមាន ម៉ូតូ C125 ពណ៌ខ្មៅស៊េរី ២០១៤ ពាក់ស្លាកលេខ កំពត 1H:9409 ។ ដោយឡែក​ខ្សែករ​ផ្លាទីនទម្ងន់ ១.៥ ហ៊ុន​ត្រូវបានជនសង្ស័យយក​ទៅលក់បាត់ ។​
បច្ចុប្បន្ន​ជន​សង្ស័យ​​ត្រូវបាន​មន្ទីរ​យុត្តិធម៌ខេត្ត កសាងសំណុំរឿងបញ្ចូន​ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការ​ទៅតាមនីតិវិធី ៕​

fa2d9bc2741b29a1c3d08921eb226edb