You are currently viewing ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ចែងក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅសួរសុខទុក្ខ លោកស៊ុម ឡុងហេង សមាជិកការិយាល័យបញ្ជូនសារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយមានជម្ងឺលើសឈាមផង ទឹកនោមផ្អែមផង ឡើងអាស៊ីតផង ធ្វើឲ្យបាត់បង់សមត្ថភាព
ក្នុងការបំពេញការងារ ដែលកំពុងសសម្រាកព្យាបាលនៅផ្ទះលេខ ៦៨ ក្រុម១០ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្តាំផ្ញើការសួរសុខទុក្ខ អ្នកជម្ងឺពីចម្ងាយ និងបានឧបត្ថប្ភសម្ភារៈមួយចំនួន តាមរយៈក្រុមការងារ រួមមានៈ
១.ថវិកាចំនួន ៥០ ម៉ឺនរៀល
២.អង្ករ ២ ការ៉ុង
៣.ទឹកក្រូច២កេះ
៤.ទឹកសុទ្ធ ២ កេះ
៥.ទឹកត្រីទឹកស៊ីអ៊ីវ ០៤ យួរ។