រតនគិរីៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការប្រជុំផ្សព្វផ្សាយ ផែនការការងារ ការពារសណ្តាប់ធ្នាប់ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការគចល័ត មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)