កណ្តាលៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមុខកំពូល សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចព្រែកឬស្សី ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងស្បៃមុង ចំនួន៨៧ម៉ែត្រ
០២. ព្រួលឫស្សីចំនួន៣៣ផ្ទាំង
០៣. បង្គោលចំនួន៣៧៨ដើម
០៤. កៅស៊ូរបាំងព្រួល ចំនួន៩៦ម៉ែត្រ
០៥. ខ្សែលួស ចំនួន១១០ម៉ែត្រ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។
(អត្ថបទ ម៉ាន់ ដាវីត)