You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបេីកកិច្ចត្រួតពិនិត្យរបាយការណ៍

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបេីកកិច្ចត្រួតពិនិត្យរបាយការណ៍

កំពង់ធំៈ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបេីកកិច្ចត្រួតពិនិត្យរបាយការណ៍ឆ្នាំ២០១៦ និងលេីកទិសដៅ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទី មេបញ្ជាការ បញ្ជាការង ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បានអនុញ្ញាត្តិអោយ លោកមេបញ្ជាការស្រុក ដែលមានស្នាដៃ ដេីម្បីដកស្រង់បទពិសោធន៍ ក្នុងការអនុវត្តន៍តួនាទីភារកិច្ច និងមេបញ្ជាការក្រុង ស្រុក ដែលគ្មានស្នាដៃ រាយការណ៍អពីបញ្ហាដែលកំពុងប្រឈម។

បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ ដល់មន្រ្តីក្រោមឱវ៉ាតអោយយកចិត្តទុកដាក់ទប់ស្កាត់បង្ក្រាបបទល្មេីសផ្សេងៗ ពិសេសគឺបទល្មេីសគ្រឿងញៀន និងលេីកទិសដៅដែលជាបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដេីម្បីអនុវត្តន៍នៅឆ្នាំ២០១៧នេះអោយបាន។


(អត្ថបទ កំពង់ធំ)