ឧត្តរមានជ័យៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ (កន្ទុយលេខ )។
តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ គឺធ្វើឡើង នៅវេលាម៉ោង ១៦ និង០០នាទី ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបុស្ស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ម៉ៅ សុគាង ភេទស្រី អាយុ៣២ឆ្នាំមុខរបរ លក់ដូរ
០២. វង មុំ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរធ្វេីស្រែ
០៣. សុខ រៀង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ
អ្នកទាំង០៣នាក់ រស់នៅភូមិបុស្ស សង្កាត់ សំរោង ក្រុង សំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. លុយខ្មែរចំនួន ៤៦២១០០រៀល
០២. លុយបាតចំនួន ៤៤០បាត
០៣. ទូរស័ព្ទដៃចំនួន ០៤គ្រឿង
០៤. កាតទូរស័ព្ទមិត្តហ្វូន (១ដុល្លាចំនួន១៦សន្លឹក)
០៥. កាតទូរស័ព្ទស្មាត (១ដុល្លាចំនួន៧៤សន្លឹក)
០៦. បៀរចំនួន ០១ហួ
0៧. ក្រដាស ចំនួន៧១សន្លឹក
០៨. សៀវភៅ ចំនួន០៩ក្បាល
០៩. ម៉ាសុីនគិតលេខ ចំនួន០១
១០. ការបូបដាក់លុយ ចំនួន០២។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)