បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៦ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័ិយ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន១៥៨នាក់។
ខ្លឹមសារក្នុងពិធីនោះដែររួមមានៈ
១-ការលើកសរសើរក្នុងរបាយការណ៍របស់កងរាជអាវុធហត្ថផ្ទៃប្រទេសៈ
-ជាប់លំដាប់ថ្នាក់ជាខេត្តគំរូក្នុងការបង្ក្រាបបទល្មើស
-ជាខេត្តដែលបំបែកសំណុំរឿងគ្រឿងញៀន ក្នុងពន្ធនាគារបានជោគជ័យ។
២-ការងារពង្រឹងកិច្ចការផ្ទៃក្នុងរបស់កងរាជអាវុធហត្ថៈ
+ជាមន្ត្រីកងរាជអាវុធហត្ថ តើយល់អំពីតួនាទី-ភារកិច្ចរបស់ខ្លួនហើយឬនៅ? តើត្រូវត្រូវធ្វើអ្វីខ្លះ?
+ជាមន្ត្រីកងរាជអាវុធហត្ថ និងជាំកម្លាំងជំនាញ តើយល់ដឹងអំពីការងារដែលត្រូវអនុវត្តដែរឬទេ? តើមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារហើយឬនៅ?
+មានឆន្ទៈ និងទំនួលខុសត្រូវ និងមានការផ្តួចផ្តើមគំនិតលើការងារឬអត់?
+ការអនុវត្តន៍ការងារសព្វថ្ងៃ តើមានផែនការដែរឬទេ?
+ការអនុវត្តន៍របៀបរបបការងារ ទៅតាមឋានានុក្រម និងតាមបទបញ្ជាឬនៅ?
+សភាពការណ៍គ្រឿងញៀន កាន់តែបង្ក្រាបកាន់តែមាន ហេតុអ្វី? ពិសេសកាន់តែមានការរីករាលដាលទៅដល់ទីជនបទ ។
+ការងារបង្រ្កាប ត្រូវសហការ និងម្ចាស់ការបង្រ្កាបគ្រប់បទល្មើសដែលកើតមានឡើង ជាក់ស្តែង ៖ ការកាន់កាប់ឈើខុសច្បាប់ ការជីកកកាយរ៉ែ នេសាទខុសច្បាប់ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ។
+ការបង្រ្កាបបទល្មើស បានតែបក្សពួក ចំណែកមេក្លោង នៅតែរួចខ្លួន ។
-ទិសដៅៈ
+បន្តធ្វើការស្រាវជ្រាវ គ្រប់បទល្មើសដែលកើតឡើង មាន៖ ឃាតកម្ម ប្លន់ប្រដាប់ អាវុធ ហឹង្សារ លួច ឆក់ ឆបោក….. និងបទល្មើសផ្សេងៗគ្រប់ប្រភេទ ។
+ពង្រឹងការប្រើប្រាស់អាវុធជាតិផ្ទុះ គ្រប់គ្រងអោយបានគ្រប់ជ្រុងជ្រោយ គ្មានបេសកកម្ម ហាមប្រើប្រាស់ ។
+បន្តបង្រ្កាបរាល់បទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងក្នុងភូមិសាស្រ្ត ។
+បន្តកិច្ចសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ និងបង្រ្កាបបទល្មើសគេចពន្ធគ្រប់ប្រភេទ ។
+បង្កើនការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការប្រើប្រាស់មធ្យោបាយរបស់កងទ័ព។
+បន្តពង្រឹងកិច្ចការពារ និងជូនដំណើរឥស្សរជនជាន់ខ្ពស់ ដែលចុះបេសកកម្មតាម មូលដ្ឋានក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួន ។
+រៀបចំផែនការ និងត្រៀមកម្លាំង ការកិច្ចការពារបណ្ឌលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលខាងមុខ ។
+បន្តចូលរួមសហការ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណៈ រមណីយដ្ឋាន និងទីកន្លែងកំសាន្តផ្សេងៗ ។
+បន្តត្រៀមកម្លាំង សម្ភារ មធ្យោបាយ ក្នុងការងារជួយសង្រ្គោះគ្រោះមហន្តរាយ ផ្សេងៗ ។
+បន្តអនុវត្តដីកាតុលាការអោយមានប្រសិទ្ធភាព និងតាមដានស្រាវជ្រាវអោយបាន ជាប្រចាំជៀសវាងមានចន្លោះប្រហោង ឬបាត់បង់ករណីណាមួយឡើយ ។
+បន្តការងារអប់រំចិត្តសាស្រ្ត ដើម្បីអប់រំដល់កម្លាំងក្រោមឱវាទអោយយល់អំពីតួនាទី ការអនុវត្តន៍ការងារ ការអនុវត្តន៍នីតិវិធី និងឆន្ទៈក្នុងការទទួលខុសត្រូវលើភារកិច្ច របស់ខ្លួន ។
+គោរពវិន័យ ច្បាប់ បទបញ្ជា មានសេចក្តីក្លាហាន មានទំនាក់ទំនងល្អក្នុងស្រទាប់ មហាជន និងទប់ស្កាត់រាលើឧបាយកលលាបពណ៌ពីមជ្ឍដ្ឋានផ្សេងៗ ។
+ក្តាប់រាល់បញ្ហាសតិអារម្មណ៍របស់កងកម្លាំងក្នុងអង្គភាព ចេះប្រើនយោបាយ និង ការអប់រំចិត្តសាស្រ្តក្នុងការដោះស្រាយរាល់បញ្ហាផ្សេងៗដែលកើតឡើងចំពោះមុខ។
+មានសាមគី្គភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីឈានទៅរកភាពជោគជ័យក្នុងកិច្ចការ អនុវត្តការងារផ្សេងៗ ។
+បន្តការងារហ្វឹកហ្វឺនដល់កងកម្លាំង ដើម្បីយល់ច្បាស់អំពីច្បាប់ វិន័យ សេចក្តីថ្លៃថ្នូរ មានសណ្តាប់ធ្នាប់ លំហាត់របៀបជួរទ័ព និងកិច្ចការងារប្រតិបត្តិការផ្សេងៗ ។
+ថែរក្សា និងជួសជុល រាល់សម្ភារៈដែលបម្រើអោយការងារហ្វឹកហ្វឺន ។
+រៀបចំរចនាសម្ព័ន្ធដឹកនាំការងារអោយស្របតាមគោលការណ៍ និងរៀបចំមន្ត្រី ទទួលការងារអោយចំជំនាញ ។
+បន្តការសិក្សា ស្រាវជ្រាវជំនាញទៅតាមរចនាសម្ព័ន្ធចាត់តាំង ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់អង្គភាព ។
+បន្តយកចិត្តទុកដាក់ការងារដាំដុះ ចិញ្ចឹមសត្វ និងការកែច្នៃក្នុងការហូបចុករបស់ អង្គភាព ។
+ពង្រឹងការងារតែតាំងមុខងារ និងឋានន្តរសក្តិ ទៅតាមសមត្ថភាពការងារជាក់ស្តែង។
+បន្តជំរុញលើកទឹកចិត្ត ផ្សព្វផ្សាយអំពីស្នាដៃរបស់កងរាជអាវុធហត្ថដែលធ្វើបាន កន្លងមកជូនដល់មហាជន ។
+ពង្រឹងការងារដឹកនាំលើការងាររដ្ឋបាល រក្សាទុកឯកសារ និងជំនាញរដ្ឋបាលទូទៅ
+ចងក្រងបទពិសោធន៍ការងារល្អៗ ដើម្បីទុកជាឯកសារ សម្រាប់កម្លាំងបន្តវេនស្វែង យល់ និងដកស្រង់បទពិសោធន៍ ។
+បន្តចូលរួមក្នុងការងារចុះជួយសង្គម អោយបានជាប្រចាំ ។
៣. ប្រសាសន៍ផ្តាំផ្ញើៈ
+រៀបចំផែនការការពារក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ខាងមុខ ។
+ការពារអោយបានរាល់សកម្មភាពដុតផាវ ឬគ្រឿងផ្ទុះផ្សេងៗ ។
+បន្តការងារផ្សព្វផ្សាយស្តីពីផលប៉ះពាល់ក្នុងការប្រើប្រាស់គ្រឿងញៀន នៅតាម សហគមន៍ សាលារៀន និងក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ។
+រៀបចំធ្វើតេស្តទឹកនោម គ្រប់កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្ត ដើម្បីស្វែងរកសារធាតុ ញៀន បើរកឃើញត្រូវបណ្តេញចេញពីក្របខណ្ឌ ។
+គ្រប់មូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ត្រូវរួមសហការក្នុងការងារបង្រ្កាប បទល្មើសដែលកើតឡើងចំពោះមុខ និងធ្វើសេចក្តីរាយការណ៍បឋមមកមេបញ្ជាការរងទទួលបន្ទុក ឬមកមេបញ្ជាការខេត្តផ្ទាល់ ។
+បន្តអនុវត្តការងារ បង្កា បង្រ្កាប សង្រ្គោះអោយបានសកម្ម និងមានប្រសិទ្ធភាព។
(អត្ថបទ ឡាក់ ភី)