ស្វាយរៀងៈ នៅវេលាម៉ោង១៤ និង០០នាទី រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការណ៍ ការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នុន នន្ទ មេបញ្ជាការរង
និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាង ឯកឧត្តម ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័ិយ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៤៥នាក់។
(អត្ថបទ ម៉ាន់ ដាវីត)