កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចវាលភក់ ស្ថិតនៅក្នុង ភូមិផ្លូវទូក ឃំុផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អួន ប្រវែង១៧០០ម៉ែត្រ
០២. លបលូសាច់អួន ចំនួន១៦មាត់លូ
០៣. បង្គោល ចំនួន១០០ដើម
០៤. ត្រីចំរុះ ចំនួន២០គីឡូ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។
អត្ថបទៈ ម៉ាន់ ដាវីត)