ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ចុះសួរសុខទុក្ខស្រ្តីម្នាក់ឈ្មោះ ហួត ម៉ុត
អាយុ៣៤ឆ្នាំ និង កូនស្រីឈ្មោះទី លីនដា អាយុ១២ឆ្នាំ រស់នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានរងរបួស ឆេះស្រោចពេញខ្លួន ព្រោះតែផ្ទុះកំប៉ុងហ្កាស់ ខណៈពេលដែលទាំងពីរនាក់ម្តាយកូន អង្គុយចៀនត្រីជាមួយគ្នាក្នុងផ្ទះ។
ក្នុងការសួរសុខទុក្ខនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្តាំផ្ញើ និងជូនពរពីចម្ងាយ សូមឲ្យអ្នកទាំងពីរឆាប់ជាសះស្បើយ និងបានផ្ញើនូវអំណោយសួរសុខទុក្ខ មួយចំនួន ជូនពួកគាត់ តាមរយៈក្រុមការងារ រួមមាន ថវិការចំនួន៥០ម៉ឺនរៀល អង្ករ ២ ការ៉ុង ទឹកក្រូច២កេស និងទឹកសុទ្ធ ២ កេសផងដែរ។
គួរបញ្ជាក់ផងដែរថា ទាំងពីរនាក់ម្តាយកូនខាងលើ បានជួបរឿងអកុសលកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។ក្រោយហេតុការណ៍ លោកវរសេនីយ៍ទោ ភួង សុភី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារចុះ ទៅសួរសុខទុក្ខអ្នកជម្ងឺដល់មន្ទីរពេទ្យ និងនាំយកសម្ភារៈថវិកាមួយចំនួនទៅជូនពួកគាត់ ម្តងរួចហើយដែរ ក្នុងនោះរួមមាន ថវិកាចំនួន២០ម៉ឺនរៀល ទឹកផ្លែឈើ១កេស ទឹកដោះគោឆៅ២យួរ ទឹកសុទ្ធ១កេស មីកំប៉ុង២យួរ ក្រូចពោធិសាត់ ១ឡូ។
ក្រោយពេលបានដឹងព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយទៅជូនពួកគាត់បន្ថែមទៀតទុកគ្រាន់សម្រាលការលំបាក មួយគ្រា។