អហ.កំពង់ចាម៖កងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាមក្នុងស្រុកព្រៃឈរ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងអំពើហិង្សាដោយចេតនា ។
ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមក្នុងស្រុកព្រៃឈរ ធ្វើការឃាត់ខ្លួនបាន មានឈ្មោះ ឈឺន សំអូន ភេទស្រី អាយុ២៤ ឆ្នាំ រស់នៅភូមិអំពឹលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
បើតាមរបាយការណ៍កងរាជអាវុធក្នុងតំបន់ខាងលើ បានឲ្យដឹងថា៖ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះឈ្មោះ ផាន សុផាត ភេទស្រី អាយុ១៦ឆ្នាំ បានជិះកង់ទៅស្រែខាងជើងភូមិ ស្រាប់តែជនសង្ស័យឈ្មោះ ឈឺន សំអូន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិជាមួយគ្នាបានយកដំបងឬស្សីប្រវែងជាង១ម៉ែត្រស្ទាក់វ៉ៃ តែមិនត្រូវៗ ដោយចំរានកង់ ពេលឈ្មោះ ផាន សុផាត ជិះកង់រត់ត្រូវឈ្មោះ ឈឺន សំអូន យកដំបងដេញវាយថែមទៀត រហូតមានគេមកជួយឃាត់ទើបឈ្មោះនេៈឈប់វាយ ។
ក្រោយហេតុការណ៍កងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមក្នុងស្រុកព្រៃឈរបានចុះទៅធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕