You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្វពិធីប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៦

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្វពិធីប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៦

តាកែវៈ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្វពិធីប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៦ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក យស ណាសុី អភិបាលរងខេត្តតាកែវ និង ឯកឧត្តម ឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការចូលរួមពីសំណាក់ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័ិយ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ បានចូលរួមផងដែរ។

ឯកឧត្តម ឧត្តមសនីយ៏ត្រី ឡា ឡៃ បានមានមតិស្វាគមន៏ និងរាយការណ៏អំពីលទ្ធផលការងារ បង្កា បង្ក្រាប និងសង្គ្រោះ ដែលកងរាជអាវុធហត្ថខេត្តតាកែវ អនុវត្តន៍បាន ក្នុងឆ្នាំ២០១៦ និងលើកទិសដៅការងារបន្តឆ្នាំ២០១៧។

លោក យស ណាសុី អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ កោតសរសើរចំពោះការងារ បង្ក្រាប របស់ កងរាជអាវុធហត្ថខេត្ត ដែលទាន់ពេលវេលា និងជាពិសេសការបង្ក្រាបគ្រឿង
ញៀននិងល្បែងសុីសងគ្រប់ប្រភេទ។
ជាចុងក្រោយ លោក អភិបាលរងខេត្តតាកែវ បានប្រសាសន៍ទៅកាន់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវបន្តសហការ និងម្ចាស់ការបង្ក្រាបនូវបទល្មើសដែលកើតឡើងដូចជា៖ បទល្មើស ឃាតកម្ម ប្លន់ប្រដាប់ អាវុធ លួច ឆក់ ឆបោក និងបទល្មើសផ្សេងៗគ្រប់ប្រភេទ ។
បន្តបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងក្នុងភូមិសាស្ត្រ អោយបានសកម្ម និងមានប្រសិទ្ធភាព ។


(អត្ថបទៈ ជុំ សីុប៉ូ)