កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០៣លើក ស្ថិតនៅចំណុចភូមិផ្លូវទូក ឃំុផ្លូវទូក ស្រុកកំពង់លែង និងភូមិក្បាលកន្លង់ ឃំុពាមឆ្កោក ស្រុកជលគីរី និងចំណុចព្រែកតាម៉ម ក្រចាប់ និងក្បាលស្នែង ក្នុងឃុំត្រពាំងចាន់ ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អួន ប្រវែង៥៩៥០ម៉ែត្រ
០២. លបលូសាច់អួន ចំនួន៣៣មាត់លូ
០៣. របាំងស្បៃមុង ចំនួន៩៥០ម៉ែត្រ
០៤. លូស្បៃមុង ចំនួន៣១មាត់លូ
០៥. បង្គោល ចំនួន៥៣៥០ដើម
០៦. ត្រីចំរុះ ចំនួន៧០គីឡូ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។
(អត្ថបទ ម៉ាន់ ដាវីត)