ស្វាយរៀងៈ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្ធពិធីទទួលស្វាគមន៍ គណៈប្រតិភូ អនុព័ន្ធយោធា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចំនួន០៩ប្រទេស រួមមានប្រទេសអាមេរិច ប្រទេសរ៉ុសុី ប្រទេសឥណ្ឌូនេសុី ប្រទេសកូរ៉េ ប្រទេសកាណាដា ប្រទេសម៉ាលេសុី ប្រទេសណូវ៉ែលសេឡង់ ប្រទេសថៃ ប្រទេសឡាវ ដែលនឹងអញ្ជើញមកទស្សនកិច្ច ស្វែងយល់អំពីការងារកងរាជអាវុធហត្ថខេត្តស្វាយរៀង
ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាង ឯកឧត្តមឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័ិយ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)