ក្រចេះៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្វពិធីប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៦ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័ិយ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៨០នាក់។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំធ្វើការ និងត្រូវអនុវត្តន៍អោយបាននូវផែនការថ្នាក់លើប្រគល់ជូន ជាពិសេសសង្កត់ធ្ងន់លើបញ្ហាគ្រឿងញៀន នឹងបានផ្ដាំផ្ញើដល់ នាយ នាយរង និងពលអាវុធហត្ថគ្រប់គោលដៅទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវ សិលធម៌ វិជ្ជាជីវៈជា អាវុធហត្ថ ត្រូវគោរពវិន័យកងទ័ព បទបញ្ជាផ្ទៃក្នុង សាមគ្គីភាពគ្នា ខិតខំប្រឹងប្រែង បំពេញតួនាទី អនុវត្តការងារ ឲ្យអស់ពីសមត្ថភាព ជួយរក្សារ សន្តិសុខ សន្ដាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋ សង្គមជាតិ និងរាជរដ្ឋាភិបាល។
(អត្ថបទៈ ម៉ាន់ ដាវីត)