ស្វាយរៀងៈ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល អចលនទ្រព្យ និងគ្រឿងបំពាក់ របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជា នាយសេនាធិការ
កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាង ឯកឧត្តមឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរងទទូល ការងារភ័ស្តុភា លោកប្រធានអនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ និងមេបញ្ជាការរង
ទទូលការងារភ័ស្តុភា និងការងារសម្ភារបច្ចេកទេស មូលដ្ឋានក្រុង ស្រុកទាំង៨ សរុបចំនួន៣២នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)