កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៧ និង៤៥នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០២លើក ស្ថិតនៅចំណុចក្នុង ភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង និងចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
បើតាមការឳ្យដឹងពីភ្នាក់ងារ GRK News បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អួន ប្រវែង៦៧០០ម៉ែត្រ
០២. លបលូសាច់អួន ចំនួន២៨មាត់លូ
០៣. បង្គោល ចំនួន៩៤៥០ដើម
០៤. ត្រីចំរុះ ចំនួន៧០គីឡូ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)