You are currently viewing កង​រាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើបុណ្យផ្កាសាមគ្គី

កង​រាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើបុណ្យផ្កាសាមគ្គី

អហផទ៖ រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានរាជអាវុធហត្ថលើផ្ទៃប្រទេសបាននិមន្តព្រះសម្ដេចសង្ឃចម្រើនព្រះបរិត និងសម្តែងធម៌ទេសនា ក្នុងពិធីបុណ្យផ្កាសាមគ្គី ដើម្បីដង្ហែរវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីម៉ាវត្តគគីរស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង និងដើម្បីប្រមូលបច្ច័យយកទៅកសាងបន្តនៅព្រះវិហារដែលជាគំនិតផ្តួចផ្ដើមដោយឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម មេបញ្ជាការរង នាយ នាយរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថ​ រាជធានី -ខេត្ត ព្រមទាំងពុទ្ឋបរិស័ទជិតឆ្ងាយក៏បានចូលរួមផងដែរ។
សូមរំឭកផងដែរថា វត្តគគីរ គឺជាគំនិតផ្តួចផ្តើម​កសាងដោយ​សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម នាពេលកន្លងទៅ​កាលដែលសម្តេច​នៅមានព្រះជន្ម។​

ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា បានមានប្រសាសន៏ថា៖ បុណ្យផ្កាសាមគ្គីនេះគឺបានមកពីការចូលរួម​ពីនាយ នាយរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា លោក លោកស្រី ញាតិមិត្តពុទ្ឋបរិស័ទជិតឆ្ងាយ ដែលស្រឡាញ់ព្រះពុទ្ឋសាសនា ហើយបាននាំគ្នាខិតខំជួយកសាងសមិទ្ឋផល ដូចជាព្រះវិហារ សាលាឆាន កុដ្ឋិ និងសមិទ្ឋផលជាច្រើនទៀតសំរាប់ក្នុងវត្ត ហើយថ្ងៃនេះយើងទាំងអស់គ្នាបានរួមគ្នាធ្វើបុណ្យផ្កាសាមគ្គីជួយកសាងបន្តនៅព្រះវិហារវត្តគគីរនេះ ដើម្បីឧទ្ទិសជូនដល់ញាត្តិសន្តាននិងវិញាណក្ខន្ឋ វីរៈបុរសយើង ព្រមទាំងនាយអាវុធហត្ថ ដែលបាន ពលីជីវិត ដើម្បីជាតិ និងមាតុភូមិរបស់យើង។

នាយឧត្តមសេនីយ៏បានបញ្ជាក់បន្ថែមទៀតថា៖ ជាការពិតណាស់ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើអោយប្រទេសជាតិយើងទាំងមូល មានសុខសន្តិភាព មានការរីកចម្រើន​ លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាន ហើយចងចាំ និងដឹងគុណជានិច្ច ។ ជាមួយនោះដែល ! ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា លោក លោកស្រី ញាតិមិត្តពុទ្ឋបរិស័ទជិតឆ្ងាយទាំងអស់ដែលស្រឡាញ់ព្រះពុទ្ឋសាសនា បានបរិច្ចាគជាថវិកា ជាសំភារៈជាគ្រឿងឧបភោគ បរិភោគ ក្នុងពិធីបុណ្យផ្កាសាមគ្គីនេះសូមអោយទទួលបានការរកស៊ីមានបាន និងការរស់នៅ ព្រមទាំងពរបួនប្រការទៀតគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

DSC_0309 DSC_0318 DSC_0323 DSC_0327 DSC_0336 DSC_0352 DSC_0388 DSC_0394 DSC_0397 DSC_0403
អត្ថបទដោយ៖ ខៀវ ដារ៉ា