ឧត្តរមានជ័យៈ ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
បើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនស្ត្រីជាជនសង្ស័យនេះ គឺធ្វើឡើងនៅវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ចាន់ សុហេង ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ ដែលមានទំងន់ស្មេី០២ជី ០៩លីកន្លះ
០២. ទូរស័ព្ទ ចំនួន០១គ្រឿង
០៣. លុយខ្មែរ ចំនួន៥០៤០០រៀល
០៤. ដបថ្នាំម៉ាកNingiricapsចំនួន០១ (គំរបពណ៍ស)។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)