You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកអន្លង់វែង ចេញធ្វើសកម្មភាពមនុស្សធម៌

កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកអន្លង់វែង ចេញធ្វើសកម្មភាពមនុស្សធម៌

ឧត្តរមានជ័យៈ យោងតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាេមបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ ទៅលើការងារសង្គម ក្រៅពីការងារស្នូល បង្ក្រាប បង្ការ និងសង្គ្រោះ ជាក់ស្តែង នៅព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកអន្លង់វែង ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ
មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះជួយប្រក់ផ្ទះ ជូនប្រជាពរដ្ឋ ចំនួន០១ខ្នង ដែលម្ចាស់ផ្ទះមានឈ្នោះ កែវ សុភាព ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរធ្វើស្រែ និងប្រពន្ធឈ្មោះ វង្ស ស្រីអែម រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានទំហំ ៤ម x ៦ម ពីមុនប្រក់ស្បូវ ប្តូរមកប្រក់ ស័ង្កសីវិញ ដែលចំណាយអស់ទឹកប្រាក់សរុបចំនួន ២១ ៨០០០៛ ( ម្ភៃមួយម៉ឺនប្រាំបីពាន់រៀលគត់ )។


(អត្ថបទៈ ម៉ាន់ ដាវីត)