ភ្នំពេញៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង០២ នាយការិយាល័យ មេបញ្ជាការ គចល័ត និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៤២នាក់។
កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាព របស់មន្ត្រីកងរាជអាវុធហត្ថ អោយកាន់តែមានភាពច្បាស់លាស់ក្នុងការបំពេញការងារ តួនាទីភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើងប្រចាំថ្ងៃ។
(អត្ថបទៈ ម៉ាន់ ដាវីត)