កំពង់ស្ពឺៈ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មានកម្មករ-កម្មការនី ២៧នាក់បានដួលសន្លប់ ក្រោយមានករណីផ្ទុះអំពូលធ្វើឲ្យមានការភ្ជាក់ផ្អើលមួយនៅក្នុងក្រុមហ៊ុនសាប្រ៊ីណា(ខេមបូឌា) ដែលជាក្រុមហ៊ុន កាត់ដេរសម្លៀកបំពាក់ធំ ស្ថិតនៅ ទីតាំងនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៩ និង១០នាទីព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៧នេះ។
ចំពោះ មូលហេតុ ត្រូវគេបានអោយដឹងថា ករណីដួលសន្លប់នេៈដោយសារតែកម្មករ-កម្មាការិនី ភ័យខណៈដែលសន្តិសុខ បានយកបំពង់បាញ់ពន្លត់អគ្គីភ័យបាញ់ទៅកន្លែងផ្ទុៈសេអំពូលភ្លើងលើពិដានរោងចក្រ ដែលនាំឲ្យពួកគាត់ភ័យក៏កើតជាករណីបែបនេៈ។
ក្នុងនោះគេសង្កេតឃើញថា មានកម្លាំងចម្រុះ រួមទាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង បានចេញប្រតិបត្តិការសង្គ្រោះ ដោយជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ទៅកាន់មន្ទីរពេទ្រ បង្អែកអោយបានទាន់ពេលវេលា និងឆាប់រហ័ស និងបញ្ជៀសការកកស្ទៈផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)