You are currently viewing ឈើល្មើសច្បាប់ជាច្រើនដុំ ត្រូវបានរកឃើញ

ឈើល្មើសច្បាប់ជាច្រើនដុំ ត្រូវបានរកឃើញ

ពោធិ៍សាត់ៈ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុវាលវែង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិសំឡាញលើ ឃុំ ក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នេះបើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ក្នុងការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតរាជកុល ចំនួន៥១ កំណាត់ ស្មើនិង ២៧,៧២៩ ម៉ែត្រគូប។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)