ភ្នំពេញៈ នៅរសៀលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ លោក ព្រិន្ទបាលឯក មិន វាសនា ជំនួយការ
ស្នងការដ្ឋានយុត្តិធម៌ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្រ និងបាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ រួមមាន ថវិកាចំនួន ៣.០០០.០០០រៀល ( បីលានរៀលគត់ )ទៅជូនលោក ព្រិន្ទបាលឯក មិន វាសនា សំរាប់ដោះស្រាយក្នុងពេលលំបាកផងដែរ។
ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ដែលជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់ មន្ត្រីដែលជាថ្នាក់លើ ត្រូវយកចិត្តទុកដាក់ ថែទាំនូវការរស់នៅ ទាំងជីវភាព និងសុខភាព របស់បងប្អូន កងរាជអាវុធហត្ថ ដែលនៅក្រោមឱវាទ។
(អត្ថបទៈ ម៉ាន់ ដាវីត)