កោះកុង: នៅវេលាម៉ោង ៨ និង០០ នាទី ព្រឹកថ្ងែទី០៣ ខែកុម្ភ: ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីប្រជុំ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ៧៧នាក់ ផងដែរ។
ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុង ណារុង ក៏បានបំពាក់ឋានន្តរសក្តិ ជូននាយទាហាន កងរាជអាវុធហត្ថខេត្តកោះកុងម្នាក់ ដែលទើបតែបញ្ចប់ការសិក្សាពីសាលា និងបានជូនរង្វាន់លើកទឹកចិត្ត ជូនដល់ នាយអាវុធហត្ថ និងពលអាវុធហត្ថដែលបានខិតខំបំពេញ ការងារ ជាបុគ្គលឆ្នើម ក្នុងឆ្នាំ២០១៦ កន្លងមកផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)