កណ្តាលៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងគណះបញ្ជាការឯកភាព បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុច ភូមិជ្រោយស្នោរ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
នេះបើតាមការឳ្យដឹងពីភ្នាក់ងារ GRK News បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមាន ស្បៃមុងគ្រប ចំនួន០៤។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។
ភ្នាក់ងារបានបន្តអោយដឹងទៀតថា ក្នុងការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងចម្រុះ ក៏បាន ណែនាំអោយប្រជាពលរដ្ឋនេសាទប្រមាណ៥០ទូក និងផ្ទះបែបណ្តែតទឹក១៣ផ្ទះ អោយចាកចេញពីតំបន់អភិរក្សផងដែរ។