បន្ទាយមានជ័យៈ នៅល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រ៉ឿងញៀន ខេត្តបន្ទាយមានជ័យ បានចុះសហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង សិរីសោភ័ណ បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុុងភូមិសាស្ត្រក្រុងសិរិសោភ័ណ នៅត្រង់ចំណុចសាលារៀនប៉ោយសូភី ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការណ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
បើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១/ឈ្មោះខេង ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ
២/ឈ្មោះបូ អូនតូច ភេទប្រុស អាយុ១៩ឆ្នាំ
៣/ឈ្មោះទិត្យ ថន ភេទប្រុសអាយុ៣១ឆ្នាំ
៤/ឈ្មោះអ៊ុក ប្រុស ភេទប្រុស អាយុ៣០ឆ្នាំ
៥/ឈ្មោះនី វិត ភេទប្រុស អាយុ២៤ឆ្នាំ។ ទាំង៥នាក់ រស់ក្នុងភូមិ៤ ភូម២ ភូមិកន្ទួត សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងការឃាត់ខ្លួននេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន០១កញ្ចប់ ដែលមានទម្ងន់ ០,២១ក្រាម
០២. ទូស័ព្ទដៃ០៣គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បី ចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)