You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៦

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៦

កំពង់ឆ្នាំង : នៅវេលាម៉ោង០៨ និង១០ នាទីព្រឹក ថ្ងែទី០៤ ខែកុម្ភ: ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ

កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ៨៧នាក់ ។

ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានមានប្រសាសន៍មួយចំនួន ណែនាំ ដល់ នាយ នាយរងកងរាជអាវុធហត្ថ ដែលមានវត្តមានក្នុងអង្គពិធីនោះ រួមមានៈ
០១. ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ គោរព ម៉ោងការងារ វិន័យ លើការគ្រង ឯកសណ្ឋាន អោយបានត្រឹមត្រូវ
០២. ត្រូវយកចិត្តទុកដាក់ គោរពវិន័យក្នុងពេលចេញប្រតិបត្តិការ
០៣. ត្រូវធ្វើអនាម័យ ក្នុងអង្គភាពជាប្រចាំ
០៤. ត្រូវយកចិត្តទុកដាក់ ក្នុងការបង្រ្កាបបទល្មើសគ្រប់រូបភាព
០៥. នាយ នាយរង អាវុធហត្ថគ្រប់ថ្នាក់ ត្រូវមានស្មារតីទទួលខុសត្រូវលើភារៈកិច្ច ដែលថ្នាក់លើបានប្រគល់ជូន។


(អត្ថបទ ម៉ាន់ ដាវីត)