You are currently viewing ឈើប្រណិតរាជកុល ចំនួន២៧ កំណាត់ ត្រូវបានរកឃើញ

ឈើប្រណិតរាជកុល ចំនួន២៧ កំណាត់ ត្រូវបានរកឃើញ

ពោធិ៍សាត់ៈ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុវាលវែង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នេះបើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ក្នុងការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏ រកឃើញវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតរាជកុល ចំនួន២៧ កំណាត់ ស្មើនិង ១២,៥៧៦ ម៉ែត្រគូប។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)