កណ្តាលៈ ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១១ និង៤០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិលេខ៥ ឃុុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹង ពីលោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ហ៊ាប ញិប ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិលេខ៥ ឃុុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣០កញ្ចប់
០២. លុយខ្មែរ ចំនួន២ម៉ឺនរៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)