អហ.បន្ទាយមានជ័យ៖នៅវេលាម៉ោង២និង០០នាទី ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៥ កងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៧នាក់ លើករណីជួញដូរ និងប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់។
ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបានរួមមាន ៖ឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ឈ្មោះ សេង ទូច ភេទស្រី អាយុ៣៦ឆ្នាំ ឈ្មោះ ហ៊ុន លី ភេទប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ ជា រតនា ភេទប្រុស អាយុ១៨ឆ្នាំ ឈ្មោះមោះ ធឿន ប៊ុនធាន
ភេទប្រុស អាយុ ១៦ឆ្នាំ ជនសង្ស័យទាំង០៥នាក់ខាងលើរស់ នៅភូមិសាមគ្គីមានជ័យ សង្កាត់ ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យឈ្មោះ ជាវ សុបិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងឈ្មោះ ចាន់ កុសល់ ភេទប្រុស អាយុ២៥ឆ្នាំ រស់ផ្សារ លុងក្លឿ ប្រទេសថៃ។
បើតាមការរាយការណ៍របស់សមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ជនសង្ស័យទាំង០៧នាក់នេះ បានប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពី វេលាម៉ោង 00:30រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥នៅភូមិសាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត។
វត្ថុតាងដែលចាប់បានមាន គ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន 06 ថង់តូច ប្រដាប់ប្រដាប្រើប្រាស់ និងកូនថង់សម្រាប់វេច ខ្ចប់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង ០៧នាក់ដែលប្រើប្រាស់គ្រឿងញៀនបង្កអសន្តិសុខដល់សង្គមនេះ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕