You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុវាលវែង សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុវាលវែង សហការបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺៈ នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុវាលវែង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ ស្ថិតនៅចំណុច ភូមិចេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នេះបើតាមការអោយដឹងពី លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ បានរកឃើញឈើចំនួន៨ កន្លែងដែលក្នុងនោៈ រួមមានឈើប្រណិតប្រភេទ ធ្នង់ ម្រេញ សរុបប្រហែល ៤០ ម៉ែត្រគូបជាង និងបានប្រមូលមកប្រគល់ជូនរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុក និងរងចាំចាត់ការបន្តតាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)