You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង នាំយកថវិកាចំនួន០៧លានរៀល ទៅជូនអ្នកស្រី ចាន់ ណារី អតីតមន្ត្រីកងរាជអាវុធហត្ថ

មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង នាំយកថវិកាចំនួន០៧លានរៀល ទៅជូនអ្នកស្រី ចាន់ ណារី អតីតមន្ត្រីកងរាជអាវុធហត្ថ

បាត់ដំបងៈ នៅរសៀលថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ អ្នកស្រី ចាន់ ណារី អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានចូលនិវត្តន៍ និងកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ។

ក្នុងឱកាសនោះផងដែរ មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង ក៏បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ រួមមាន ថវិកាចំនួន ៧.០០០.០០០រៀល ( ប្រាំពីរលានរៀលគត់ )ទៅជូនអ្នកស្រី ចាន់ ណារី សំរាប់ដោះស្រាយក្នុងពេលលំបាកផងដែរ។

ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ដូចជាកូន ដូចជាប្អូនបង្កេីត បើទោះបីមន្ដ្រីអាវុធហត្តទាំងនោះត្រូវបានចូលនិវត្តន៍យ៉ាងណាក៍ដោយ។


(អត្ថបទ ម៉ាន់ ដាវីត)