You are currently viewing អំណោយរបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ត្រូវបានប្រគល់ជូនអតីតមន្ត្រីក្រោមឱវាទ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

អំណោយរបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ត្រូវបានប្រគល់ជូនអតីតមន្ត្រីក្រោមឱវាទ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ ដោយទទួលដំណឹងថា អតីតមន្ត្រីក្រោមឱវាទ គឺលោកអនុសេនីយ៍ឯក ហង្ស ប៊ុនធឿន ជំនួយការ ការិយាល័យព័ត៌មាន សន្តិសុខកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ចែងក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឈុន ប៊ុនទី ជាជំនួយការ បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រួមមានថវិកាចំនួន៥០ម៉ឺនរៀល ព្រមទាំងទឹកក្រូច០២កែស ទឹកសណ្តែក០២កែស ទឹកសុទ្ធ០២កែស ទៅជូនដល់ក្រុមគ្រួសារ របស់ លោកអនុសេនីយ៍ឯក ហង្ស ប៊ុនធឿន ដល់មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត និងបានប្តេជ្ញា ចំណាយទៅសោហ៊ុយក្នុងការព្យាបាល និងការស្នាក់នៅមើលថែទាំអ្នកជម្ងឺទាំងស្រុង ធ្វើយ៉ាងណាឲ្យតែអាចជួយសង្គ្រោះអាយុជីវិតជនរងគ្រោះបាន។

ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ និងមនោសញ្ចេតនា ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ដូចជាកូន ដូចជាប្អូនបង្កេីត បើទោះបីមិនស្ថិតនៅក្នុងអង្គភាពតែមួយយ៉ាងណាក៏ដោយ។


(អត្ថបទៈ ម៉ាន់ ដាវីត)