You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍

ព្រះសីហនុៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ គចល័ត និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាព របស់មន្ត្រីកងរាជអាវុធហត្ថ អោយកាន់តែមានភាពច្បាស់លាស់ក្នុងការបំពេញការងារ តួនាទីភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើងប្រចាំថ្ងៃ។


(អត្ថបទៈ ម៉ាន់ ដាវីត)