រតនគិរីៈ អនុវត្តតាមផែនការ លេខ ០១ ផ.កចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ របស់ រាជរដ្ឋាភិបាល ស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ ខែ ( ចាប់ពីថ្ងៃទី ០១ ខែ មករា ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ ) និងដោយមានការអនុញាត្ត ពី ឯកឧត្តម ឧត្តមសេនីយ៏ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧ លោក វរសេនីយ៏ទោគិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌
កងរាជអាវុធហត្ថខេត្តរតនគិរី និងលោក វរសេនីយ៏ត្រី នេត សំអូន អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តរតនគិរី និងលោក អ៊ុន សុីដេត អភិបាលរង ក្រុងបានលុង បានបើកយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន ការជួញដូរ ការចែកចាយ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់ ដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ លោកចៅសង្កាត់ ចៅសង្កាត់រង មេភូមិប្រជាពលរដ្ឋ និងសិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ភូមិថ្មី សរុបចំនួន ៤៦៥ នាក់ ក្នុងនោះស្រី ៣០៤ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតនៅ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។
ក្នុងពិធីនោះ លោក វរសេនីយ៏ទោ គិន វណ្ណា បានធ្វើបទបង្ហាញ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួន ពាក់ពន្ធ័ និងការដាំដុះ ការជូញដូរ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការពន្យល់អំពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជូនដល់សមាជិកសមាជិការ ដែលបានចូលរួមផងដែរ ។
ចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះដែរ លោកវរសេនីយ៏ទោ គិន វណ្ណា ក៏បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។
(អត្ថបទៈ ម៉ាន់ ដាវីត)