You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

កំពង់ឆ្នាំងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា។

នេះបើតាមការឱ្យដឹង មន្ត្រីកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ មាស សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស្រី សុផាណាភេទប្រុស
អាយុ៤៤ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានចោទប្រកាន់ជនសង្ស័យខាងលើថាបាន វាយមកលើរូបខ្លួន និងបានគំរាមកំហែង។

ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានវាយទៅលើជនរងគ្រោះ ដូចជាការចោទប្រកាន់ពិតប្រាកដមែន ពីព្រោះរូបគេខឹងជនរងគ្រោះ ដែលបានជេរមកលើខ្លួន។

មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកនូវវត្ថុតាងរួមមានៈ
០១. ទូរស័ព្ទដៃចំនួន០១គ្រឿង
០២. កាំបិតខ្វែវ ចំនួន០១ដើម។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)