You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

កំពង់ចាមៈ ដោយអនុវត្តន៍តាមបញ្ជា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់ បណ្តា មេបញ្ជាការ រាជធានី-ខេត្ត ត្រូវបន្តពង្រឹង ទៅលើការងារផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ អោយយល់ជ្រួតជ្រាបអំពីផលប៉ះពាល់ក្នុងការពាក់ព័ន្ធជាមួយសារធាតុញៀន ជាក់ស្តែងនៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម
ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់តាំង លោកវរសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម ទទួលការងារយុត្តិធម៌ បានចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន ការជួញដូរ ការចែកចាយ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់ ដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យថ្មពូនស្ថិតនៅភូមិអណ្តូងពេជ្រ ឃុំថ្មពូនស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានលោកគ្រូ អ្នកគ្រូ ចូលរួមចំនួន៩៧៥នាក់ មានស្រី៤៩៩នាក់។

ក្នុងពិធីនោះ លោក វរសេនីឯក បានធ្វើបទបង្ហាញ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួន ពាក់ពន្ធ័ និងការដាំដុះ ការជូញដូរ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការពន្យល់អំពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជូនដល់សមាជិកសមាជិការ ដែលបានចូលរួមផងដែរ។


(អត្ថបទ ម៉ាន់ ដាវីត)