ឧត្តរមានជ័យៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ (ជល់មាន់)។
តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង នៅវេលាម៉ោង ១៦ និង៣០នាទី ល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ខេង ណាត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា
០២. ប៊ុន ឆៃលី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូររស់នៅភូមិស្រះព្រិច សង្កាត់កូនក្រៀល ខេត្តឧត្តរមានជ័យ
០៣. ហល់ រដ្ឋា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបុស្ស សង្កាត់កូនក្រៀល ខេត្តឧត្តរមានជ័យ
០៤. ចាន់ ថន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. មាន់ជល់ ចំនួន០៤ក្បាល
០២. អង្រុត ចំនួន០៨
០៣. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
០៤. ម៉ូតូ ចំនួន០៧គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)