ត្បូងឃ្មុំ៖ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចឡូតិ៍លេខ៩ (បឹងកាពិត) ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី។
នេះបើតាមការឳ្យដឹងពីភ្នាក់ងារ GRK News បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងស្បៃមុង ប្រវែង ៥៤០០ ម៉ែត្រ
០២. លបលូ ចំនួន១០មាត់លូ
០៣. បង្គោល ចំនួន១៨៦៤ដើម
០៤. ត្រីចំរុះ ចំនួន១៣២គីឡូក្រាម។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។
(អត្ថបទៈ អ៊ាង ភារះ)