កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០៣លើក ដោយលើកទី១ ស្ថិតនៅចំណុចស្ថិតក្នុងភូមិក្បាលកោះលង្វែក ឃុំលង្វែក ស្រុកបរិបូរណ៍ លើកទី២ ស្ថិតនៅចំណុចនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៏ និងលើកទី៣ ស្ថិតនៅចំណុចមាត់ព្រែកសេះ ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
នេះបើតាមការឳ្យដឹងពីភ្នាក់ងារ GRK News បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងស្បៃមុង ប្រវែង ៦៤០ ម៉ែត្រ
០២. លបលូ ចំនួន១០០មាត់លូ
០៣. របាំសាច់អួន ប្រវែង៩១២២ម៉ែត្រ
០៣. បង្គោល ចំនួន៥៦៤០ដើម
០៤. ត្រីចំរុះ ចំនួន១៣០គីឡូក្រាម។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)