ព្រះវិហារៈ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិសាស្ត្រ ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្នុងការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ឈើលេខ២ចំនួន ១៨៤ដុំ ស្មើ ១៤,១៤៤ ម៉ែត្រគូប។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)