You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង សហការ បង្ក្រាបបទល្មើសនេសាទ

ឧត្តរមានជ័យៈ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយ សហការជាមួយលោក បុី សារ៉ាន់មេភូមិអូររំចេកខាងលិច បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក (ឆក់ត្រី) ដោយ ស្ថិតនៅចំណុចអូររំចេកខាងលិច ឃំុអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដោយធ្វើការឃាត់ខ្លួនបានអ្នកប្រព្រឹត្តបទល្មើសនោះចំនួន០២នាក់ រួមមានឈ្មោះៈ

០១. អុឹម សំបូរ ប្រុស អាយុ២៣ឆ្នាំមុខរបរ ធ្វេីស្រែ
០២. អុឹម សុឃឿន ប្រុស អាយុ៣២ឆ្នាំមុខរបរ ធ្វេីស្រែ
អ្នកទាំង០២នាក់រស់នៅភូមិស្រះជ្រៃ ឃុំ ត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

នេះបើតាមការឳ្យដឹងពីភ្នាក់ងារ GRK News បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. ម៉ូទ័រឆក់ត្រី ចំនួន០២គ្រឿង
០២. អាគុយ ចំនួន០២ធុង
០៣. ម៉ូតូវេវ ចំនួន០២គ្រឿង និងសម្ភារៈមួយចំនួនទៀត។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម្ចាស់វត្ថុតាងទាំង០២នាក់ ត្រូវបានមន្ត្រីជំនាញ បានធ្វើការអប់រំ និងអោយធ្វើកិច្ចសន្យា រួចអោយត្រលប់ទៅលំនៅដ្ឋានវិញ។


(អត្ថបទៈ ម៉ាន់ ដាវីត)